ទីតុស 3:3-8

ទីតុស 3:3-8 ពគប

ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស

អាន ទីតុស 3