បទចំរៀង 4
4
1មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎
មើល ឯងជាស្រីស្រស់បស់ល្អ
ភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាប
សក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំ
កាឡាត
2ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
រួចឡើងមកពីការលាងជំរះវិញ
ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ
ឥតមានណាមួយដែលបាត់កូនឡើយ
3បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើល
តើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម
១ចំហៀង
4កឯងដូចជាប៉មនៃស្តេចដាវីឌ
ដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធ
ជាកន្លែងដែលមានខែល១ពាន់ព្យួរទុក
គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5ដោះឯងទាំង២ដូចជាកូនក្តាន់២
ដែលជាកូនភ្លោះរបស់មេ១
ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន
ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ
ឥតមានខ្ចោះនៅខ្លួននាងឡើយ
8ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះ
គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា
ពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផង
គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9ឱប្អូន ជាប្រពន្ធអើយ
ឯងបានចាប់យកដួងចិត្តអញទៅហើយ
ឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១
ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង
ល្អវិសេសណាស់ហ្ន៎
សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ
ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប
ទាំងឡាយ
11ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ
មានទឹកឃ្មុំនឹងទឹកដោះគោនៅក្រោមអណ្តាតឯង
ហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូប
នៃព្រៃល្បាណូន
12ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារ
ដែលរាំងផ្លូវចូល
ជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេស
ក៏មានដើមក្រពេន នឹងដើមទេព្វិរូ
14គឺទេព្វិរូនឹងរមៀត ដើមកន្ធាយហើយសម្បុរល្វែង
នូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរ
នឹងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាង
សំខាន់ទាំងអស់
15ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូង
មានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។
16៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង
ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ
ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប
ផ្សាយចេញទៅ
សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់
ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។
ទើបបានជ្រើសរើសហើយ៖
បទចំរៀង 4: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.