គ្រានោះ ន៉ាអូមីជាម្តាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសំរាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ តែកុំឲ្យលោកស្គាល់ឯងឡើយ ដរាបដល់លោកបានស៊ីផឹកហើយ លុះដល់កាលណាលោកសំរាន្ត នោះត្រូវឲ្យឯងកំណត់ចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកចូលដេកទៅ នោះលោកនឹងប្រាប់ឲ្យឯងដឹងពីការដែលត្រូវធ្វើដូចម្តេច នាងក៏ជំរាបគាត់ថា ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអ្នកម្តាយមានប្រសាសន៍មកនោះ។
អាន នាងរស់ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 3:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ