ទំនុកដំកើង 99
99
1ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង
ត្រូវឲ្យអស់ទាំងសាសន៍ញាប់ញ័រ
ទ្រង់គង់ពីលើចេរូប៊ីន ត្រូវឲ្យផែនដីកក្រើករំពើកចុះ
2ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន
ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន
3ចូរឲ្យគេសរសើរដល់ព្រះនាមដ៏ធំ
ហើយគួរស្ញែងខ្លាចរបស់ទ្រង់ចុះ ដ្បិតទ្រង់បរិសុទ្ធ។
4៙ ឯកំឡាំងនៃមហាក្សត្រ នោះគឺដោយស្រឡាញ់
សេចក្ដីយុត្តិធម៌
គឺទ្រង់ដែលតាំងឲ្យមានសេចក្ដីទៀងត្រង់
ទ្រង់ក៏សំរេចតាមសេចក្ដីយុត្តិធម៌
នឹងសេចក្ដីសុចរិតនៅក្នុងពួកយ៉ាកុប
5ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ
ហើយថ្វាយបង្គំនៅទៀបកំណល់កល់ព្រះបាទទ្រង់
ដ្បិតទ្រង់បរិសុទ្ធ។
6៙ ឯម៉ូសេ នឹងអើរ៉ុន ក្នុងពួកសង្ឃ ហើយសាំយូអែល
ក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់
គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
ហើយទ្រង់ក៏ទទួលព្រម
7ទ្រង់មានបន្ទូលនឹងអ្នកទាំងនោះ នៅក្នុងបង្គោលពពក
គេបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់
ព្រមទាំងក្រិត្យក្រមដែលទ្រង់ប្រទានឲ្យផង
8ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ
ទ្រង់បានមានបន្ទូលតបនឹងអ្នកទាំងនោះ
ទ្រង់ជាព្រះដែលអត់ទោសឲ្យគេ
ទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយ
9ចូរលើកដំកើងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ
ហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះ
ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បរិសុទ្ធ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 99: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.