ទំនុកដំកើង 89:1-4

ទំនុកដំកើង 89:1-4 ពគប

ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា ជា​ដរាប មាត់​ទូលបង្គំ​នឹង​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ ដ្បិត​ទូលបង្គំ​បាន​ពោល​ហើយ ថា ព្រះ‌គុណ​នឹង​បាន​តាំង​ឡើង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ក៏​នឹង​តាំង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌​ផង។ ៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំង អញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ថា អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ក៏​នឹង​ដំកល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ។ បង្អង់