ទំនុកដំកើង 84:5-12

ទំនុកដំកើង 84:5-12 ពគប

៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំង របស់​ខ្លួន ជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀបចំ​ក្នុង​ចិត្ត​ហើយ កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោក ក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរ អើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរ គ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់ ៙ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ទត​មក សូម​មើល​ចំ​មុខ​របស់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់ នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀត ទូលបង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូលបង្គំ ជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យ ហើយ​ជា​ខែល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។