ទំនុកដំកើង 6

6
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​៨។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់
ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ឃោរ‌ឃៅ
នោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូលបង្គំ​ឡើយ
2ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​ខ្សោយ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា
ដ្បិត​ឆ្អឹង​ទូលបង្គំ​ញ័រ​រន្ធត់
3ព្រលឹង​ទូលបង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ
ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា
4ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ
ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច
សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្ដី​សប្បុរស​នៃ​ទ្រង់
5ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយ
នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់
6ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ
ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ
ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ
7ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​ថប់​ព្រួយ
ក៏​ទៅ​ជា​ចាស់ ដោយ​ព្រោះ​ពួក​ដែល​ត​តាំង​នឹង​ទូលបង្គំ។
8៙ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ
ចូរ​ថយ​ចេញ​ពី​អញ​ទៅ
ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​សំឡេង​អញ​យំ
9ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​អញ​ទូល‌អង្វរ​ហើយ
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ពាក្យ​ដែល​អញ​អធិស្ឋាន​ផង
10អស់​ពួក​ខ្មាំង​សត្រូវ​របស់​អញ​នឹង​ត្រូវ​អៀន‌ខ្មាស
ហើយ​ថប់​បារម្ភ​ជា​ខ្លាំង គេ​នឹង​ថយ​ចេញ
ព្រម​ទាំង​មាន​សេចក្ដី​ខ្មាស​ភ្លាម​១​រំពេច។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល