ទំនុកដំកើង 57
57
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» ក្នុងកាលដែលទ្រង់រត់ពីស្តេចសូលទៅនៅក្នុងរូងថ្ម សំរាប់មេភ្លេង។
1សូមអាណិតមេត្តាដល់ទូលបង្គំ ឱព្រះអង្គ
អើយ សូមអាណិតមេត្តាទូលបង្គំផង
ពីព្រោះព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់
អើ ទូលបង្គំជ្រកនៅក្រោមម្លប់នៃស្លាបទ្រង់
ដរាបដល់សេចក្ដីអន្តរាយទាំងនេះបានបាត់ទៅ
2ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត
គឺដល់ព្រះដែលទ្រង់សំរេចគ្រប់ការឲ្យទូលបង្គំ
3កាលណាមនុស្សដែលចង់លេបបំបាត់ទូលបង្គំ
គេត្មះតិះដៀល
នោះទ្រង់នឹងចាត់មកពីស្ថានសួគ៌
ដើម្បីជួយសង្គ្រោះទូលបង្គំវិញ។ –បង្អង់
៙ គឺព្រះទ្រង់នឹងចាត់សេចក្ដីសប្បុរស
នឹងសេចក្ដីពិតរបស់ទ្រង់មក
4ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ
ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ
គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង នឹងព្រួញ
ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
5ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើង
ឡើងខ្ពស់ជាងផ្ទៃមេឃ
សូមឲ្យសិរីល្អនៃទ្រង់បាននៅពីលើផែនដីទាំងមូល។
6៙ គេបានត្រៀមអន្ទាក់សំរាប់ទាក់ជើងទូលបង្គំ
ព្រលឹងនៃទូលបង្គំបានត្រូវឱនចុះ
គេបានជីករណ្តៅនៅមុខទូលបង្គំ
តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។ –បង្អង់
7៙ ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងស្រេចហើយ
ទូលបង្គំនឹងច្រៀង អើ ទូលបង្គំនឹងច្រៀងសរសើរ
8ឱកិត្តិយសអញអើយ ចូរភ្ញាក់ឡើង
ឱពិណ ហើយនឹងស៊ុងអញអើយ ចូរភ្ញាក់ឡើង
ឯអញក៏នឹងភ្ញាក់ពីព្រលឹមស្រាងដែរ
9ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងប្រទូលដៃដល់ទ្រង់នៅ
កណ្តាលពួកជន
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅកណ្តាលពួកសាសន៍ដទៃ
10ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌
ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ
11ឱព្រះអង្គអើយ សូមឲ្យទ្រង់បានថ្កើងឡើង
ខ្ពស់ជាងស្ថានសួគ៌
ហើយឲ្យសិរីល្អទ្រង់បាននៅពីលើផែនដីទាំងមូលផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 57: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.