ទំនុកដំកើង 42

42
ប៉ែក​ទី​២
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង ជា​សេចក្ដី​បង្រៀន។
1ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់
ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក
2ព្រលឹង​ទូលបង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
តើ​ដល់​កាល​ណា​បាន​ទូលបង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់
3ទឹក​ភ្នែក​របស់​ទូលបង្គំ​ជា​អាហារ​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់
កំពុង​ដែល​គេ​សួរ​មក​ទូលបង្គំ​ជានិច្ច​ថា
តើ​ព្រះ​ឯង​នៅ​ឯ​ណា។
4៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស
ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ
ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ
គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ
កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ
នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ
5ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ
ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ
ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ
ដល់​ទ្រង់​ទៀត
ដោយ​ព្រោះ​ព្រះ‌ភក្ត្រ​ទ្រង់​ដែល​តែង‌តែ​ជួយ។
6៙ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រលឹង​ទូលបង្គំ​ត្រូវ​បង្អោន
នៅ​ក្នុង​ខ្លួន
ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹក​ចាំ​ពី​ទ្រង់ នៅ​ក្នុង​ស្រុក
ក្បែរ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើម៉ូន នឹង​ភ្នំ​មីតសារ
7ទី​ជំរៅ​ហៅ​រក​ទី​ជំរៅ​ផង​គ្នា ដោយ​សូរ​ឈូ‌ឆរ​នៃ​រមូរ​រលក
អស់​ទាំង​រលក នឹង​រំកាញ់​ទឹក​នៃ​ទ្រង់
បាន​ហូរ​មក​គ្រប​ទូលបង្គំ​ហើយ
8ប៉ុន្តែព្រះ‌យេហូវ៉ា​នឹង​ចាត់​សេចក្ដី​សប្បុរស​ទ្រង់​មក
នៅ​វេលា​ថ្ងៃ
ហើយ​នៅ​វេលា​យប់ បទ​ចំរៀង​នៃ​ទ្រង់​នឹង
នៅ​ជា​មួយ​នឹង​ទូលបង្គំ​ផង
គឺ​ជា​សេចក្ដី​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ។
9៙ ទូលបង្គំ​នឹង​ទូល​ដល់​ព្រះ​ដ៏​ជា​ថ្មដា​នៃ​ទូលបង្គំ​ថា
ហេតុ​អ្វី​បាន​ជា​ទ្រង់​ភ្លេច​ទូលបង្គំ
ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ
ដោយ​ព្រោះ​ការ​សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវ​ដូច្នេះ
10ពួក​ខ្មាំង​សត្រូវ គេ​ចំអក​ឲ្យ​ទូលបង្គំ ប្រៀប​ដូច​ជា​ដាវ
ចាក់​ក្នុង​ឆ្អឹង​ទូលបង្គំ
ដោយ​គេ​សួរ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា
11ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​ត្រូវ​បង្អោន​ចុះ
ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ
ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ
ដ្បិត​អញ​នឹង​បាន​សរសើរ​ដល់​ទ្រង់​ទៀត
ដែល​ទ្រង់​ជា​សេចក្ដី​ជំនួយ ហើយ​ជា​ព្រះ​នៃ​អញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 42: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ