ទំនុកដំកើង 29

29
ទំនុក​នៃ​ស្តេច​ដាវីឌ។
1នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ
ចូរ​សរសើរ​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថា
ទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា
2ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់
ចូរ​ពាក់​គ្រឿង​លំអ​បរិសុទ្ធ នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់
ព្រះ‌យេហូវ៉ា​ចុះ។
3៙ ព្រះ‌សូរ‌សៀងនៃ​ព្រះ‌យេហូវ៉ា​ខ្ទរ​តាម​ទឹក
ព្រះ​ដ៏​មាន​សិរី‌ល្អ​ទ្រង់​បញ្ចេញ​ផ្គរ‌លាន់
គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ទឹក​ធំ
4ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច
ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​មាន​ឫទ្ធា‌នុភាព
5ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ក៏​បំបាក់​ដើម​តាត្រៅ
អើ ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​កំទេច​ដើម​តាត្រៅ
នៅ​ភ្នំ​ល្បាណូន
6ទ្រង់​បណ្តាល​ឲ្យ​ដើម​ទាំង​នោះ​បោល​លោត
ដូច​ជា​កូន​គោ
ហើយ​ឲ្យ​ភ្នំ​ល្បាណូន នឹង​ភ្នំ​ស៊ីរានបោល
ដូច​ជា​គោ​ព្រៃ​ស្ទាវ
7ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន
អណ្តាត​ភ្លើង​ផុស​ឡើង
8ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន
ញ័រ​កក្រើក
ព្រះ‌យេហូវ៉ា​ទ្រង់​អង្រួន​ទី​រហោ‌ស្ថាន​កាដេស
9ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ក្តាន់​ញី
សំរាល​កូន​មក
ក៏​ជំរុះ​ស្លឹក​ឈើ​នៅ​ព្រៃ​អស់​រលីង
ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ទ្រង់ នោះ​សព្វ​សារពើ
ក៏​បន្លឺ​ឡើង​ថា «ស្រី​សួស្តី»
10ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​វេលា​ជំនន់​លោកីយ
អើ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​ព្រះ‌មហា‌ក្សត្រ
នៅ​អស់‌កល្ប‌ជានិច្ច
11ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​រាស្ត្រ​ទ្រង់
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​រាស្ត្រ​ទ្រង់
ឲ្យ​បាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 29: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល