ទំនុកដំកើង 23
23
ទំនុកនៃស្តេចដាវីឌ។
1ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះ
2ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី
ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
3ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត
ដោយយល់ដល់ព្រះនាមទ្រង់។
4៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ
គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ
ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ
ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ
5ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង
ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ
ពែងនៃទូលបង្គំក៏ពេញហៀរ។
6៙ ប្រាកដជាសេចក្ដីសប្បុរស នឹងសេចក្ដីមេត្តាករុណា
នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ
ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
ជារៀងដរាបទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.