មានគោឈ្មោលជាច្រើនបានព័ទ្ធទូលបង្គំជុំវិញ គឺគោឈ្មោលយ៉ាងខ្លាំងពីស្រុកបាសាន វាបានឡោមទូលបង្គំជុំវិញ វាហាមាត់ដាក់ទូលបង្គំ ប្រៀបដូចជាសិង្ហ ដែលហែកស៊ីទាំងគ្រហឹម ទូលបង្គំត្រូវច្រួចចេញ ដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំទុកដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួនហើយ កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់ ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ អស់ទាំងឆ្អឹងក្នុងរាងកាយនៃទូលបង្គំរាប់បានទាំងអស់ គេគន់មើល ហើយសំឡឹងមកទូលបង្គំ គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេក៏ធ្វើឆ្នោតចាប់យក ឱព្រះយេហូវ៉ាអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង ដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។ ៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ ឯអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ អស់អ្នកដែលជាពូជយ៉ាកុបអើយ ចូរដំកើងទ្រង់ឡើង អស់ពូជពង្សនៃអ៊ីស្រាអែលអើយ ចូរកោតខ្លាចនៅចំពោះទ្រង់ចុះ ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម ទ្រង់ជាដើមហេតុនៃការដែលទូលបង្គំសរសើរ នៅក្នុងជំនុំធំ ទូលបង្គំនឹងលាបំណន់របស់ទូលបង្គំ នៅចំពោះមុខពួក អ្នកដែលកោតខ្លាចដល់ទ្រង់ ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច គ្រប់ទាំងទីបំផុតនៃផែនដី នឹងនឹកដល់ព្រះយេហូវ៉ា ហើយត្រឡប់បែរមកឯទ្រង់ អស់ទាំងពូជពង្សនៃនគរទាំងឡាយ នឹងថ្វាយបង្គំនៅចំពោះទ្រង់ ដ្បិតអំណាចគ្រប់គ្រងជារបស់ផងព្រះយេហូវ៉ា ទ្រង់ជាចៅហ្វាយលើអស់ទាំងនគរ អស់អ្នកមានចិត្តស្កប់ស្កល់នៅផែនដីនឹងបរិភោគ ព្រមទាំងថ្វាយបង្គំផង អស់អ្នកដែលចុះទៅក្នុងធូលី នឹងឱនក្រាបនៅចំពោះទ្រង់ ហើយទាំងអ្នកដែលមិនអាចនឹងរក្សាជីវិតខ្លួនបានផង នឹងមានពូជពង្ស១គោរពប្រតិបត្តិដល់ទ្រង់ គេនឹងថ្លែងប្រាប់ពីព្រះអម្ចាស់ ដល់ដំណមនុស្ស ក្រោយតទៅ គេនឹងមក ហើយនឹងប្រាប់ពីសេចក្ដីសុចរិតរបស់ទ្រង់ ដល់មនុស្ស១ពួក ដែលមិនទាន់កើតមកថា គឺទ្រង់ដែលបានធ្វើការនោះ។
អាន ទំនុកដំកើង 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 22:12-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ