ទំនុកដំកើង 124

124
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
1បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់
ខាង​ពួក​យើង
នោះ​គួរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ឥឡូវ​ថា
2បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់​ខាងពួក​យើង​ទេ
ក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង
3នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​រស់​ហើយ
គឺ​ក្នុង​កាល​ដែល​សេចក្ដី​ក្រោធ​របស់​គេ
បាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង
4យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើង
គឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ
5អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង
6សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ
ដែល​ទ្រង់​មិន​បាន​ប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ
7ព្រលឹង​យើង​បាន​រួច
ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ
រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន
អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ
8ឯ​សេចក្ដី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់
ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 124: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល