ទំនុកដំកើង 120
120
ទំនុកច្រៀងតាមថ្នាក់។
1កាលខ្ញុំមានសេចក្ដីវេទនា
នោះបានអំពាវនាវដល់ព្រះយេហូវ៉ា
ហើយទ្រង់បានតបមកខ្ញុំ
2ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំ
ឲ្យរួចពីបបូរមាត់ដ៏កំភូត
ហើយពីអណ្តាតដែលបញ្ឆោត
3ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង
តើត្រូវធ្វើអ្វីទៀតដល់ឯង
4គឺព្រួញមុតរបស់មនុស្សខ្លាំងពូកែ
នឹងរងើកភ្លើងឈើដង្កោផង
5វេទនាដល់ខ្ញុំ ព្រោះអាស្រ័យនៅស្រុកមែសេក
គឺដែលខ្ញុំនៅកណ្តាលត្រសាលនៃសាសន៍កេដារ
6ជាយូរមកហើយ ព្រលឹងនៃខ្ញុំបាននៅជាមួយនឹងពួកអ្នក
ដែលស្អប់សេចក្ដីសុខ
7ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ
នោះគេចូលចិត្តតែចង់ច្បាំងវិញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 120: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.