ទំនុកដំកើង 114

114
1កាល​សាសន៍​អ៊ីស្រាអែល
បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ
គឺ​កាល​ពូជ‌ពង្ស​នៃ​យ៉ាកុប បាន​ចេញ​ពី​សាសន៍
ដែល​មាន​ភាសា​ទីទៃ
2នោះ​ពួក​យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ទ្រង់
ហើយ​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ជា​អាណា‌ខេត្ត​របស់​ទ្រង់
3សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ
ទន្លេ​យ័រដាន់​ក៏​ហូរ​ថយ​ច្រាស​វិញ
4អស់​ទាំង​ភ្នំ​ធំៗ ក៏​លោត​ដូច​ជា​ចៀម​ឈ្មោល
ហើយ​ភ្នំ​តូចៗ ដូច​ជា​កូន​ចៀម
5ឱ​សមុទ្រ​អើយ តើ​វា​ថ្វី បាន​ជា​រត់​ទៅ​ដូច្នេះ
ហើយ​ទន្លេ​យ័រដាន់​ឯង​ដែរ បាន​ជា​ហូរ​ថយ​ច្រាស​ទៅ
6នឹង​អស់​ទាំង​ភ្នំ​ធំៗ​អើយ
បាន​ជា​លោត​ដូច​ជា​ចៀម​ឈ្មោល
ហើយ​ឯង​ដែរ ភ្នំ​តូចៗ​អើយ បាន​ជា​លោត
ដូច​ជា​កូន​ចៀម​ដូច្នេះ
7ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់
គឺ​នៅ​ចំពោះ​ព្រះ​នៃ​យ៉ាកុប​ចុះ
8ជា​ព្រះ​ដែល​ធ្វើ​ឲ្យ​ថ្មដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក
គឺ​ថ្ម​រឹង​ឲ្យ​ទៅ​ជា​ក្បាល​ទឹក​ហូរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 114: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល