ទំនុកដំកើង 114
114
1កាលសាសន៍អ៊ីស្រាអែល
បានចេញពីស្រុកអេស៊ីព្ទ
គឺកាលពូជពង្សនៃយ៉ាកុប បានចេញពីសាសន៍
ដែលមានភាសាទីទៃ
2នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់
ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់
3សមុទ្របានឃើញ ហើយក៏រត់បាត់ទៅ
ទន្លេយ័រដាន់ក៏ហូរថយច្រាសវិញ
4អស់ទាំងភ្នំធំៗ ក៏លោតដូចជាចៀមឈ្មោល
ហើយភ្នំតូចៗ ដូចជាកូនចៀម
5ឱសមុទ្រអើយ តើវាថ្វី បានជារត់ទៅដូច្នេះ
ហើយទន្លេយ័រដាន់ឯងដែរ បានជាហូរថយច្រាសទៅ
6នឹងអស់ទាំងភ្នំធំៗអើយ
បានជាលោតដូចជាចៀមឈ្មោល
ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត
ដូចជាកូនចៀមដូច្នេះ
7ឱផែនដីអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអម្ចាស់
គឺនៅចំពោះព្រះនៃយ៉ាកុបចុះ
8ជាព្រះដែលធ្វើឲ្យថ្មដាប្រែទៅជាត្រពាំងទឹក
គឺថ្មរឹងឲ្យទៅជាក្បាលទឹកហូរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 114: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.