ទំនុកដំកើង 11

11
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក
ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​និយាយ​នឹង​ខ្ញុំ​ថា
ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ
2ដ្បិត​មើល ពួក​មនុស្ស​អាក្រក់​គេ​យឹត​ធ្នូ
គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ
ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់
3បើ​សិន​ជា​គោល​ប្រធាន​ត្រូវ​បំផ្លាញ
នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន
4ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់
ឯ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា នោះ​នៅ​លើ​ស្ថាន‌សួគ៌
ព្រះ‌នេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះ‌នេត្រ​ទ្រង់​ពិចារណា
មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ
5ព្រះ‌យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត
តែ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់
នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ
6ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់
គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ
នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ
7ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត
ទ្រង់​ក៏​ស្រឡាញ់​សេចក្ដី​សុចរិត​ដែរ
មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 11: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល