ជន‌គណនា 2

2
1ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា 2ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​ទង់‌ជ័យ​របស់​ខ្លួន តាម​គោល​ដំរុយ​គ្រួ​របស់​ឪពុក​ខ្លួន គេ​ត្រូវ​នៅ​ជុំវិញ ប្រឈម‌មុខ​នឹង​ត្រសាល​ជំនុំ។
3ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់ 4ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 5ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ 6ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 7ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន 8ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 9អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​យូដា​នេះ រួម​ទាំង​អស់​មាន​១​សែន​៨​ម៉ឺន​៦​ពាន់​៤០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​មុន​គេ។
10ឯ​ខាង​ត្បូង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​រូបេន តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ 11ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៦​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 12ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ស៊ីម្មាន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​ស៊្លូមាល​ជា​កូន​ស៊ូរី‌សាដាយ 13ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៩​ពាន់​៣០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 14ពួក​១​ទៀត​ជា​ពូជ​អំបូរ​កាឌ់ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ គឺ​អេលា‌សាប់​ជា​កូន​ដេហ៊ូអែល 15ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦៥០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 16អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​រូបេន​នេះ រួម​ទាំង​អស់ មាន​១​សែន​៥​ម៉ឺន​១​ពាន់​៤៥០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​បន្ទាប់។
17លំដាប់​នោះ​មក ត្រូវ​ឲ្យ​ពួក​លេវី​ចេញ​ដើរ​ទៅ​ជា​កណ្តាល​នៃ​អស់​ទាំង​ពួក នាំ​យក​ទាំង​ត្រសាល​ជំនុំ​ទៅ​ផង គេ​ត្រូវ​ចេញ​ដើរ​ទៅ​តាម​របៀប ដែល​គេ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល​មុន​ក្រោយ គឺ​គ្រប់​គ្នា​នៅ​កន្លែង​របស់​ខ្លួន តាម​ទង់‌ជ័យ​រៀង​ខ្លួន។
18ឯ​ខាង​លិច នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​អេប្រា‌អិម តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​អេលី‌សាម៉ា ជា​កូន​អាំមីហ៊ូត 19ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 20ឯ​ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ម៉ាន៉ាសេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ 21ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 22ពួក​១​ទៀត​ជា​ពូជ​អំបូរ​បេន‌យ៉ាមីន ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គឺ​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី 23ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 24អស់​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​អេប្រា‌អិម រួម​ទាំង​អស់ មាន​១​សែន​៨​ពាន់​១០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​ទី​៣។
25ឯ​ខាង​ជើង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​ដាន់ តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ 26ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 27ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អេស៊ើរ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន 28ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​១​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 29ពួក​១​ទៀត​ជា​ពូជ​អំបូរ​ណែប‌ថាលី ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ 30ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ 31អស់​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​ដាន់ រួម​ទាំង​អស់​មាន​១​សែន​៥​ម៉ឺន​៧​ពាន់​៦០០​នាក់ ពួក​នេះ​ជា​អ្នក​ដើរ​ខាង​ក្រោយ​បង្អស់ តាម​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន។
32នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​វង្សា‌នុវង្ស​នៃ​ពួក​ឰយុកោ​គេ គឺ​គ្រប់​បណ្តា​មនុស្ស​ទាំង​អស់​ដែល​គេ​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន តាម​ពួក​កង​របស់​គេ នោះ​រួម​ទាំង​អស់ មាន​៦​សែន​៣​ពាន់​៥៥០​នាក់ 33តែ​ឯ​ពូជ​លេវី នោះ​គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ 34ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ គឺ​គេ​បាន​ដំឡើង​ត្រសាល​របស់​គេ​ត្រង់​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល