នេហេ‌មា 3

3
1គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ ជា​បង​ប្អូន​លោក ក៏​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង គេ​ក៏​ធ្វើ​ពិធី​ឆ្លង​នោះ រហូត​ដល់​ប៉ម​ហាមេអា ហើយ​ដល់​ប៉ម​ហា‌ណា‌នាល​ផង 2បន្ទាប់​នឹង​គេមាន​ពួក​ក្រុង​យេរីខូរ​បាន​សង់ ហើយ​បន្ទាប់​ពី​នោះ មាន​សាគើរ ជា​កូន​អ៊ីមរី​បាន​សង់។
3ឯ​ទ្វារ​ត្រី​នោះ ពួក​កូន​ចៅ​សេណាអា​ក៏​សង់ គេ​បាន​ដាក់​ធ្នឹម​ឡើង ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ ហើយ​នឹង​រនុក​ផង 4បន្ទាប់​ពី​ពួក​នោះ ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស គាត់​ក៏​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់មាន​មស៊ូឡាម ជា​កូន​បេរេគា ដែល​ជា​កូន​មសេ‌សាបេល គាត់​ជួស‌ជុល ហើយ​បន្ទាប់​ពី​គាត់​មាន​សាដុក ជា​កូន​ប្អាណា​បាន​ជួស‌ជុល 5បន្ទាប់​ពី​នោះ​ទៅ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល តែ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ ឥត​បាន​ជួយ​ធ្វើ​ការ​របស់​ព្រះ‌អម្ចាស់​នៃ​គេ​ឡើយ។
6យ៉ូយ៉ាដា ជា​កូន​ផាសេហា នឹង​មស៊ូឡាម ជា​កូន​បេសូឌា​បាន​ជួស‌ជុល​ទ្វារ​ចាស់ គេ​ដាក់​ធ្នឹមនឹង​ផ្ទាំង​សន្លឹក​ទ្វារ ទាំង​គន្លឹះ ហើយ​នឹង​រនុក​ឡើង 7បន្ទាប់​នឹង​គេ​មាន​មេឡាទា ជា​អ្នក​ក្រុង​គីបៀន នឹង​យ៉ាដោន ជា​អ្នក​ក្រុង​មេរ៉ុន ពួក​ក្រុង​គីបៀន នឹង​ពួក​ក្រុង​មីសប៉ា ជា​ស្រុក​ដែល​នៅ​ក្រោម​អំណាច​របស់​ចៅហ្វាយ​ខេត្ត នៅ​ខាង​នាយ​ទន្លេ គេ​បាន​ជួស‌ជុល 8បន្ទាប់​ពី​នោះ មាន​អ៊ូស៊ាល ជា​កូន​ហារហាយ៉ា ជា​ពួក​ជាង​ទង​បាន​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់ មាន​ហាណានា ជា​ម្នាក់​ក្នុង​ពួក​លាយ​គ្រឿង​ក្រអូប គាត់​បាន​ជួស‌ជុល គេ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​មាំ‌មួន​រហូត​ដល់​កំផែង​ធំ 9បន្ទាប់​នឹង​គេ មាន​រេផាយ៉ា ជា​កូន​ហ៊ើរ ដែល​ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គាត់​បាន​ជួស‌ជុល 10បន្ទាប់​ពី​គាត់មាន យេដាយ៉ា ជា​កូន​ហារូម៉ាប គាត់​ជួស‌ជុល​ប្រទល់​មុខ​នឹង​ផ្ទះ​គាត់ ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​ហាសាបនា បាន​ជួស‌ជុល 11ម៉ាលគា ជា​កូន​ហារីម នឹង​ហាស៊ូប ជា​កូន​ផាហាត-ម៉ូអាប់ គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ព្រម​ទាំង​ប៉ម​ត្រង់​គុក​ភ្លើង 12បន្ទាប់​ពី​នោះ សាលូម ជា​កូន​របស់​ហាឡូ‌ហេស ជា​នាយ​ដំរួត​លើ​ស្រុក​យេរូ‌សាឡិម​១​ចំហៀង គឺ​គាត់នឹង​ពួក​កូន​ស្រី​របស់​គាត់​បាន​ជួស‌ជុល។
13ឯ​ទ្វារ​ច្រក​ភ្នំ គឺ​ហានូន នឹង​ពួក​ស្រុក​សាណូអា​បាន​ជួស‌ជុល គេ​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង ក៏​ធ្វើ​កំផែង​១​ពាន់​ហត្ថ រហូត​ដល់​ទ្វារ​សំរាម​ទៀត។
14ឯ​ទ្វារ​សំរាម​នោះ គឺ​ម៉ាលគា កូន​រេកាប ជា​នាយ​ដំរួត​ឃុំ​បេត-ហា‌កេរែម​បាន​ជួស‌ជុល គាត់​បាន​សង់​ទ្វារ​នោះ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង។
15ឯ​ទ្វារ​ក្បាល​ទឹក គឺ​សាលូន កូន​កុល-ហូសេ ជា​នាយ​ដំរួត​ឃុំ​មីសប៉ា​បាន​ជួស‌ជុល គាត់​បាន​សង់ ហើយ​ប្រក់​ដំបូល​ទ្វារ​នោះ ក៏​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ នឹង​រនុក​ឡើង រួច​គាត់​ធ្វើ​កំផែង​ត្រង់​ស្រះ​ស៊ីឡោម ដែល​នៅ​ក្បែរ​សួន‌ច្បារ​ស្តេច រហូត​ដល់​ជណ្តើរ ដែល​ចុះ​ពី​ទី​ក្រុង​ដាវីឌ 16បន្ទាប់​នឹង​គាត់​មាន​នេហេមា កូន​អាសប៊ូក ជា​នាយ​ដំរួត​ឃុំ​បេត-ស៊ើរ​មួយ​ចំហៀង គេ​បាន​ជួស‌ជុល​រហូត​ដល់​ទល់​មុខ​នឹង​ផ្នូរ​ដាវីឌ ហើយ​ដល់​ស្រះ​ដែល​គេ​បាន​ជីក នឹង​ដល់​ផ្ទះ​ពួក​មនុស្ស​ខ្លាំង​ពូកែ 17បន្ទាប់​នឹង​គាត់​មាន​ពួក​លេវី គឺ​រេហ៊ូម ជា​កូន​របស់​បានី​បាន​ជួស‌ជុល ហើយ​បន្ទាប់​មក​ទៀត មាន​ហាសាបយ៉ា ជា​នាយ​ដំរួត​លើ​ឃុំ​កៃឡា​មួយ​ចំហៀងបាន​ជួស‌ជុល ជំនួស​ពួក​អ្នក​ស្រុក​គាត់ 18បន្ទាប់​នឹង​គាត់មាន​ពួក​បង​ប្អូន​របស់​គេ​បាន​ជួស‌ជុល គឺ​បាវ៉ាយ កូន​ហេណា‌ដាឌ ជា​នាយ​ដំរួត​ឃុំ​កៃឡា​មួយ​ចំហៀង 19បន្ទាប់​នឹង​គាត់មាន​អេស៊ើរ កូន​យេសួរ ជា​នាយ​ដំរួត​លើ​ស្រុក​មីសប៉ា គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ ត្រង់​រំពត់‌កំផែង 20បន្ទាប់​នឹង​គាត់ មាន​បារូក ជា​កូន​សាប់‌បាយ បាន​ខ្នះ‌ខ្នែង​ធ្វើ​មួយ​ដុំ​ទៀត ចាប់​តាំង​ពី​រំពត់‌កំផែង រហូតដល់​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ 21បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​លោក 22បន្ទាប់​នឹង​គាត់មាន​ពួក​សង្ឃ​បាន​ជួស‌ជុល គឺ​ជា​ពួក​សង្ឃ​ដែល​នៅ​ស្រុក​ជុំវិញ 23បន្ទាប់​នឹង​គេ មាន​បេន‌យ៉ាមីន នឹង​ហាស៊ូប​បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គេ នោះ​មាន​អ័សារា កូន​ម្អាសេយ៉ា ដែល​ជា​កូន​អ័ណានា​បាន​ជួស‌ជុល​ក្បែរ​ផ្ទះ​ខ្លួន 24បន្ទាប់​នឹង​គាត់ មាន​ប៊ីនុយ ជា​កូន​ហេណា‌ដាឌ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​អ័សារា​រហូត​ដល់​រំពត់‌កំផែង ហើយ​ទៅ​ដល់​ទី​ជ្រុង​ផង 25ប៉ាឡាល ជា​កូន​អ៊ូសាយ​បាន​ធ្វើ​នៅ​មុខ​រំពត់‌កំផែង នឹង​ប៉ម​ដែល​លយ​ចេញ​ពី​ដំណាក់​ស្តេច​ខាង​លើ ដែល​នៅ​ក្បែរ​ទី‌ធ្លា​របស់​ក្រុម​រក្សា​អង្គ ហើយ​បន្ទាប់​នឹង​គាត់មាន​ពេដាយ៉ា ជា​កូន​ប៉ារ៉ូស​បាន​ធ្វើ 26រីឯ​ពួក​នេធីនិមដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ 27បន្ទាប់​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត ទល់​មុខ​នឹង​ប៉ម​ធំ ដែល​លយ​ចេញ​រហូត​ដល់​កំផែង​អូផែល។
28ឯ​ខាង​លើ​ទ្វារ​សេះ នោះ​ពួក​សង្ឃ​បាន​ជួស‌ជុល​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន 29បន្ទាប់​នឹង​គេ នោះ​មាន​សាដុក ជា​កូន​អ៊ីមមើរ បាន​ជួស‌ជុល ទល់​មុខ​នឹង​ផ្ទះ​ខ្លួន ហើយ​បន្ទាប់​នឹង​គាត់មាន​សេម៉ាយ៉ា កូន​សេកានា ជា​អ្នក​ឆ្មាំ​ទ្វារ​ទិស​ខាង​កើត បាន​ជួស‌ជុល 30បន្ទាប់​នឹង​គាត់មាន​ហាណានា ជា​កូន​សេលេមា នឹង​ហានូន ជា​កូន​ទី​៦​របស់​សាឡាប គេ​បាន​ជួស‌ជុល​មួយ​ដុំ​ទៀត បន្ទាប់​នឹង​គេនោះ​មាន​មស៊ូឡាម ជា​កូន​បេរេគា បាន​ជួស‌ជុល​ទល់​មុខ​នឹង​បន្ទប់​របស់​ខ្លួន 31បន្ទាប់​នឹង​គាត់មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម នឹង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង 32ហើយ​មួយ​ដុំ​នៅ​កណ្តាល​ទី​ជណ្តើរ​ឡើង​ត្រង់​ជ្រុង​កំផែងនឹង​ទ្វារ​ចៀម នោះ​គឺ​ពួក​ជាង​ទង នឹង​ពួក​ជំនួញ​បាន​ជួស‌ជុល​ឡើង។

ទើបបានជ្រើសរើសហើយ៖

នេហេ‌មា 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល