នេហេ‌មា 12

12
1រីឯ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឡើង​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​នឹង​យេសួរ គឺ​សេរ៉ាយ៉ា យេរេមា អែសរ៉ា 2អ័ម៉ារា ម៉ាលូក ហាធូស 3សេកានា រេហ៊ូម ម្រេម៉ូត 4អ៊ីដោ គីនេ‌ថោន អ័ប៊ីយ៉ា 5មីយ៉ា‌មីន ម្អាឌា ប៊ីលកា 6សេម៉ាយ៉ា យ៉ូយ៉ា‌រីប យេដាយ៉ា 7សាលូវ អ័ម៉ុក ហ៊ីល‌គីយ៉ា នឹង​យេដាយ៉ា នោះ​សុទ្ធ​តែ​ជា​មេ​ពួក​សង្ឃ ហើយ​នឹង​បង​ប្អូន​គេ​នៅ​ក្នុង​គ្រា​យេសួរ។
8ឯ​ពួក​លេវី នោះ​មាន​យេសួរ ប៊ីនុយ កាឌមាល សេរេ‌ប៊ីយ៉ា យូដា នឹង​ម៉ាថានា គឺ​លោក​នេះ នឹង​បង​ប្អូន​លោក ដែល​ត្រួត​លើ​ការ‌ងារ​អរ​ព្រះ‌គុណ 9ក៏​មាន​បាក‌ប៊ូគា នឹង​អ៊ូនី ជា​បង​ប្អូន​គេ ដែល​ឈរ​ប្រទល់​មុខ​នឹង​អ្នក​ទាំង​នោះ ក្នុង​ការ‌ងារ​របស់​គេ 10ឯ​យេសួរ លោក​បង្កើត​យ៉ូយ៉ា‌គីមៗ បង្កើត​អេលី‌យ៉ាស៊ីបៗ បង្កើត​យ៉ូយ៉ាដា 11យ៉ូយ៉ាដា​បង្កើត​យ៉ូណា‌ថាន ហើយ​យ៉ូណា‌ថាន​បង្កើត​យ៉ាដួរ។
12នៅ​គ្រា​យ៉ូយ៉ា‌គីម ក៏​មាន​ពួកសង្ឃ ជា​កំពូល​លើ​ពួក​វង្ស​របស់​ឪពុក​គេ ខាង​វង្ស​សេរ៉ាយ៉ា មាន​មេរ៉ាយា ខាង​យេរេមា មាន​ហាណានា 13ខាង​អែសរ៉ា មាន​មស៊ូឡាម ខាង​អ័ម៉ារា មាន​យ៉ូហា‌ណាន 14ហើយ​ខាង​មេលីគូរ មាន​យ៉ូណា‌ថាន ខាង​សេបានា មាន​យ៉ូសែប 15ខាង​ហារីម មាន​អ័ឌណា ខាង​មេរ៉ាយ៉ូត មាន​ហេលកាយ 16ខាង​អ៊ីដោ មាន​សាការី ខាង​គីនេ‌ថោន មាន​មស៊ូឡាម 17ខាង​អ័ប៊ីយ៉ា មាន​ស៊ីកគ្រី ខាង​មីន‌យ៉ា‌មីន គឺ​ខាង​ម៉ូអាឌា មាន​ពីល‌ថាយ 18ខាង​ប៊ីលកា មាន​សាំមួរ ខាង​សេម៉ាយ៉ា មាន​យ៉ូណា‌ថាន 19ខាង​យ៉ូយ៉ា‌រីប មាន​ម៉ាថ្នាយ ខាង​យេដាយ៉ា មាន​អ៊ូស៊ី 20ខាង​សាឡាយ មាន​កាឡាយ ខាង​អ័ម៉ុក មាន​ហេប៊ើរ 21ខាង​ហ៊ីល‌គីយ៉ា មាន​ហាសាបយ៉ា ហើយ​ខាង​យេដាយ៉ា មាន​នេថា‌នេល។
22ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូយ៉ាដា យ៉ូហា‌ណាន នឹង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ព្រម​ទាំង​ពួក​សង្ឃ​ដែរ ដរាប​ដល់​រាជ្យ​ដារី‌យុស ជា​ស្តេច​សាសន៍​ពើស៊ី 23ពួក​កូន​ចៅ​លេវី​នោះ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ បាន​កត់​ទុក​ក្នុង​សៀវភៅ​របា‌ក្សត្រ​ហើយ ដរាប​ដល់​គ្រា​យ៉ូហា‌ណាន​ជា​កូន​អេលី‌យ៉ាស៊ីប 24ឯ​ពួក​មេ​ក្នុង​ពួក​លេវី នោះ​គឺ​ហាសាបយ៉ា សេរេ‌ប៊ីយ៉ា នឹង​យេសួរ ជា​កូន​កាឌមាល ហើយ​មាន​ពួក​បង​ប្អូន​គេ​ឈរ​ប្រទល់​មុខ​នឹង​គេ ដើម្បី​នឹង​សរសើរ ហើយ​អរ​ព្រះ‌គុណ ដោយ​ពួក ទល់​មុខ​គ្នា តាម​បង្គាប់​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ 25ឯ​ម៉ាថានា បាក‌ប៊ូគា អូបាឌា មស៊ូឡាម ថាលម៉ូន នឹង​អ័កគូប គេ​ជា​អ្នក​ឆ្មាំ​ទ្វារ ដែល​ចាំ​យាម​នៅ​ឃ្លាំង​ត្រង់​មាត់​ទ្វារ 26ពួក​អ្នក​ទាំង​នោះ​មាន​នៅ​ក្នុង​គ្រា​យ៉ូយ៉ា‌គីម ជា​កូន​របស់​យេសួរ ដែល​ជា​កូន​យ៉ូសា‌ដាក នឹង​គ្រា​នេហេមា ជា​ចៅហ្វាយ​ទី​ក្រុង ហើយ​នឹង​គ្រា​ស្មៀន​អែសរ៉ា​ដ៏​ជា​សង្ឃ។
27នៅ​គ្រា​ដែល​គេ​ធ្វើ​ពិធី​ឆ្លង​កំផែង​ក្រុង​យេរូ‌សាឡិម នោះ​គេ​ស្វែង​រក​ពួក​លេវី ពី​គ្រប់​កន្លែង​របស់​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​ឆ្លង​នោះ​ដោយ​អំណរ ព្រម​ទាំង​មាន​ពាក្យ​អរ​ព្រះ‌គុណ នឹង​ការ​ចំរៀង​ផ្សំ ដោយ​ឈឹង ពិណ នឹង​ស៊ុង​ផង 28ឯ​កូន​ចៅ​របស់​ពួក​ចំរៀង​គេ​ក៏​មូល​គ្នា​ពី​ស្រុក​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​អស់​ទាំង​ភូមិ​នៃ​ពួក​នថូផា 29ពី​បេត-គីល‌កាល ពី​ស្រុក​ស្រែ​ចំការ​កេបា នឹង​អាស‌ម៉ាវែត​ដែរ ពី​ព្រោះ​ពួក​ចំរៀង គេ​បាន​ធ្វើ​ភូមិ នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូ‌សាឡិម 30ពួក​សង្ឃ នឹង​ពួក​លេវី​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ រួច​ក៏​ញែក​ពួក​បណ្តាជន ព្រម​ទាំង​ទ្វារ​ទាំង​ប៉ុន្មាន នឹង​កំផែង​ផង ចេញ​ជា​បរិសុទ្ធ។
31គ្រា​នោះ ខ្ញុំ​បាន​នាំ​ពួក​អ្នក​ជា​ប្រធាន ក្នុង​ពួក​យូដា​ឡើង​ទៅ​លើ​កំផែង ក៏​ដំរូវ​ឲ្យ​មាន​២​ពួក​ធំៗ ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ដង្ហែ​គ្នា ពួក​១​ទៅ​ខាង​ស្តាំនៅ​លើ​កំផែង ដំរង់​ទៅ​ឯ​ទ្វារ​ចាក់​សំរាម 32មាន​ហូសាយ៉ា នឹង​ពួក​ជា​ប្រធាន​លើ​ពួក​យូដា​ពាក់​កណ្តាល គេ​ដើរ​តាម​ក្រោយ 33ព្រម​ទាំង​អ័សារា អែសរ៉ា មស៊ូឡាម 34យូដា បេន‌យ៉ាមីន សេម៉ាយ៉ា នឹង​យេរេមា​ដែរ 35ហើយ​កូន​ចៅ​ពួក​សង្ឃ​ខ្លះ​ដែល​កាន់​ត្រែ គឺ​សាការី ជា​កូន​យ៉ូណា‌ថាន ដែល​ជា​កូន​សេម៉ាយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកាយ៉ាៗ ជា​កូន​សាគើរៗ ជា​កូន​អេសាភ 36នឹង​ពួក​បង​ប្អូន​លោក គឺ​សេម៉ាយ៉ា អ័សារាល មីឡា‌ឡាយ គីឡា‌ឡាយ ម៉ាអាយ នេថា‌នេល យូដា នឹង​ហាណានី ដែល​កាន់​ប្រដាប់​ភ្លេង​របស់​ដាវីឌ ជា​អ្នក​សំណប់​របស់​ព្រះ ហើយ​មាន​ស្មៀន​អែសរ៉ា ជា​អ្នក​នាំ​មុខ 37គេ​ក៏​ដង្ហែ​គ្នា​តាម​ទ្វារ​ក្បាល​ទឹក​ដំរង់​ទៅ​ខាង​មុខ ឡើង​ជណ្តើរ​នៃ​ទី​ក្រុង​ដាវីឌ តាម​កន្លែង​ឡើង​ទៅ​លើ​កំផែង ត្រង់​ពី​លើ​ព្រះ‌រាជ‌ដំណាក់​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​ទឹក​ដែល​នៅ​ខាង​កើត 38ឯ​ពួក​១​ទៀត ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ នោះ​ក៏​ដង្ហែ​ទៅ​ជួប​គ្នា ខ្ញុំ​ក៏​ដើរ​តាម​ពួក​នេះ មាន​ទាំង​បណ្តាជន​ពាក់​កណ្តាល​នៅ​លើ​កំផែង ត្រង់​ពី​លើ​ប៉ម​គុក​ភ្លើង រហូត​ដល់​ទី​ខ្នង​កំផែង​ធំ​ទូលាយ 39ហើយ​ពី​លើ​ទ្វារ​អេប្រា‌អិម នឹង​ត្រង់​ទ្វារ​ចាស់ ទ្វារ​ត្រី ប៉ម​ហា‌ណា‌នាល នឹង​ប៉ម​ហាមេអា រហូត​ដល់​ទ្វារ​ចៀម រួច​ដល់​ទ្វារ​គុក​នោះ ក៏​ឈប់​ឈរ​នៅ 40យ៉ាង​នោះ ពួក​អ្នក​ដែល​ពោល​ពាក្យ​អរ​ព្រះ‌គុណ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​២​ពួក​ក៏​ឈរ​នៅ​ដំរៀប​គ្នា មាន​ទាំង​ខ្ញុំ នឹង​ពួក​មេ​ពាក់​កណ្តាល ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ផង 41ក៏​មាន​ពួក​សង្ឃ គឺ​អេលា‌គីម ម្អាសេយ៉ា មីន‌យ៉ា‌មីន មីកាយ៉ា អេលី‌យ៉ូ‌ន៉ាយ សាការី នឹង​ហា‌ណា‌នា ដែល​កាន់​ត្រែ​ដែរ 42ហើយ​ម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហា‌ណាន ម៉ាលគា អេឡាំ នឹង​អេស៊ើរ​ដែរ ឯ​ពួក​ចំរៀង គេ​ក៏​ច្រៀង​ឡើង​ជា​ខ្លាំង តាម​យីស‌រ៉ាហ៊ា ដែល​នាំ​មុខ​គេ 43នៅ​ថ្ងៃ​នោះ គេ​ក៏​ថ្វាយ​ដង្វាយ​យ៉ាង​សន្ធឹក ហើយ​មាន​សេចក្ដី​រីក‌រាយ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​យ៉ាង​ខ្លាំង ឯ​ពួក​ស្រីៗ នឹង​កូន​ក្មេង ក៏​សប្បាយ​ព្រម​គ្នា ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ។
44នៅ​ថ្ងៃ​នោះ គេ​ក៏​តាំង​មនុស្ស​ឲ្យ​ត្រួត‌ត្រា​លើ​បន្ទប់​ដែល​សំរាប់​របស់​ថ្លៃវិសេស ដង្វាយ​លើក​ចុះ​ឡើង ផល​ដំបូង នឹង​ដង្វាយ​១​ភាគ​ក្នុង​១០ ដើម្បី​នឹង​ប្រមូល​ចំណែក​ដែល​ក្រិត្យ‌វិន័យ​បាន​ដំរូវ​ឲ្យ​ទុក​សំរាប់​ពួក​សង្ឃ នឹង​ពួក​លេវី ពី​អស់​ទាំង​ស្រែ​ចំការ នឹង​ទី​ក្រុង មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ ដ្បិត​ពួក​យូដា​គេ​មាន​សេចក្ដី​អំណរ​ចំពោះ​ពួក​សង្ឃ នឹង​ពួក​លេវី ដែល​ឈរ​នៅ​ដំណែង​គេ 45ព្រម​ទាំង​រក្សា​បញ្ញើ​របស់​ព្រះ​នៃ​គេ នឹង​ការ‌ងារ​ញែក​ជា​បរិសុទ្ធ ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​បង្គាប់​ដាវីឌ នឹង​សាឡូម៉ូន ជា​ព្រះ‌រាជ​បុត្រា​ទ្រង់ 46ដ្បិត​កាល​ពី​ដើម​ក្នុង​គ្រា​ដាវីឌ នឹង​អេសាភ នោះ​មាន​មេ​លើ​ពួក​ចំរៀង ក៏​មាន​ទំនុក​ច្រៀង​សរសើរ​ដំកើង ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ 47ហើយ​នៅ​គ្រា​សូរ៉ូ‌បា‌បិល នឹង​នេហេមា នោះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ថ្វាយ​ចំណែក​សំរាប់​ពួក​ចំរៀង នឹង​ពួក​ឆ្មាំ​ទ្វារ តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ គេ​ក៏​លៃ​ទុក​១​ចំណែក​ឲ្យ​ពួក​លេវី ហើយ​ពួក​លេវី​ក៏​លៃ​ទុក​១​ចំណែក ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន។

ទើបបានជ្រើសរើសហើយ៖

នេហេ‌មា 12: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល