ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ ទៅឯស្រុកទ្រង់វិញ ហើយពួកសិស្សក៏តាមទ្រង់ទៅ ដល់ថ្ងៃឈប់សំរាក ទ្រង់ចាប់តាំងបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងតែស្តាប់ទ្រង់ ក៏នឹកប្លែកក្នុងចិត្ត ដោយថា អ្នកនេះបានសេចក្ដីទាំងនេះពីណាមក ចំណេះណាហ្ន ដែលបានឲ្យមកគាត់ បានជាមានការឫទ្ធិបារមីយ៉ាងនេះកើតមក ដោយសារដៃគាត់ដូច្នេះ តើគាត់មិនមែនជាជាងឈើ ជាកូននៃនាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស នឹងស៊ីម៉ូនទេឬអី ហើយប្អូនស្រីគាត់ តើមិននៅជាមួយនឹងយើងទៅទីនេះទេឬអី អ្នកទាំងនោះក៏អាក់អន់ចិត្តនឹងទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុកខ្លួន ឬក្នុងពួកញាតិសន្តាន ហើយនៅក្នុងផ្ទះខ្លួនចេញ
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ