ម៉ាកុស 11:1-6

ម៉ាកុស 11:1-6 ពគប

កាល​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម ដល់​ភូមិ​បេត‌ផាសេ នឹង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​កូន​លា​គេ​បាន​ចង​ទុក ដែល​ឥត​មាន​អ្នក​ណា​ទាន់​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​ដឹក‌នាំ​វា​មក បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះ‌យេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ

អាន ម៉ាកុស 11