ម៉ាកុស 11:1-10

ម៉ាកុស 11:1-10 ពគប

កាល​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម ដល់​ភូមិ​បេត‌ផាសេ នឹង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​កូន​លា​គេ​បាន​ចង​ទុក ដែល​ឥត​មាន​អ្នក​ណា​ទាន់​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​ដឹក‌នាំ​វា​មក បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះ‌យេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ អ្នក​ទាំង​២​ដឹក‌នាំ​កូន​លា​មក​ឯ​ព្រះ‌យេស៊ូវ រួច​ក្រាល​អាវ​លើ​វា ហើយ​ទ្រង់​ឡើង​គង់ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​មែក​ឈើ យក​មក​រាយ​តាម​ផ្លូវ​ដែរ ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ក៏​ប្រកប​ដោយ​ព្រះ‌ពរ​ដែរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

អាន ម៉ាកុស 11