ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសំរេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ទ្រង់ គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយនឹងមានសេចក្ដីខ្មាសគ្របលើនាង ដែលនិយាយមកខ្ញុំថា តើព្រះយេហូវ៉ា ជាព្រះនៃឯងនៅឯណា ឯភ្នែកខ្ញុំនឹងឃើញបំណងចិត្តកើតដល់នាង នាងនឹងត្រូវជាន់ឈ្លីឥឡូវ ដូចជាភក់នៅក្នុងផ្លូវ នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងនៅស្រុកអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ នឹងពីសមុទ្រម្ខាង ទៅដល់សមុទ្រម្ខាង ហើយពីភ្នំ១ទៅដល់ភ្នំ១ទៀត ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយារបស់ពួកអ្នកដែលអាស្រ័យនៅ។ សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន នឹងនៅស្រុកកាឡាត ដូចកាលពីដើមចុះ អញនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ា ជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
អាន មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:6-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ