មីកា 2:12-13

មីកា 2:12-13 ពគប

ឱ​យ៉ាកុប​អើយ អញ​នឹង​កៀរ​ប្រមូល​ឯង​ទាំង​អស់​គ្នា​មក​ជា​ពិត អញ​នឹង​នាំ​សំណល់​ពួក​អ៊ីស្រាអែល​មក​ប្រជុំ​គ្នា អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​១​ហ្វូង​នៅ​កណ្តាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង ដោយ​មាន​គ្នា​ច្រើន ពួក​អ្នក​ដែល​សំរាប់​បុក​ទំលាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។

អាន មីកា 2