លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។ ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី ហេលីជាកូនម៉ាត់ថាត់ៗ ជាកូនលេវីៗជាកូនម៉ិលគីៗ ជាកូនយ៉ាណាយៗ ជាកូនយ៉ូសែប យ៉ូសែបជាកូនរបស់ម៉ាតាធាសៗ ជាកូនហាម៉ូសៗ ជាកូនណាអ៊ូមៗ ជាកូនអែសលីៗ ជាកូនណាកៃ ណាកៃជាកូនម៉ាអាតៗ ជាកូនម៉ាតាធាសៗ ជាកូនសេម៉ីៗ ជាកូនយ៉ូសែបៗ ជាកូនយូដា យូដាជាកូនយ៉ូអាណាន់ៗ ជាកូនរេសាៗ ជាកូនសូរ៉ូបាបិលៗ ជាកូនសាលធាលៗ ជាកូននេរី នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាម ជាកូនអ៊ើរ អ៊ើរជាកូនយ៉ូសេៗ ជាកូនអេលាស៊ើរៗ ជាកូនយ៉ូរិមៗ ជាកូនម៉ាត់ថាត់ៗ ជាកូនលេវី លេវីជាកូនស៊ីម្មានៗ ជាកូនយូដាៗ ជាកូនយ៉ូសែបៗ ជាកូនយ៉ូណានៗ ជាកូនអេលាគីម អេលាគីមជាកូនមេលាសៗ ជាកូនម៉ៃណានៗ ជាកូនម៉ាតាថាៗ ជាកូនរបស់ណាថាន់ៗ ជាកូនដាវីឌ ដាវីឌជាកូនអ៊ីសាយៗ ជាកូនអូបិឌៗ ជាកូនបូអូសៗ ជាកូនសាលម៉ូនៗ ជាកូនរបស់ណាសូន ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា យូដាជាកូនយ៉ាកុបៗ ជាកូនអ៊ីសាកៗ ជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ាៗ ជាកូនណាឃរ ណាឃរជាកូនសេរូកៗ ជាកូនរេហ៊ូវៗ ជាកូនផាលេកៗ ជាកូនហេប៊ើរៗ ជាកូនសេឡា សេឡាជាកូនកៃណានៗ ជាកូនរបស់អើប៉ាក់សាឌៗ ជាកូនសិមៗ ជាកូនណូអេៗ ជាកូនឡាមេក ឡាមេកជាកូនមធូសាឡាៗ ជាកូនហេណុកៗ ជាកូនយ៉ារេឌៗ ជាកូនម៉ាលេលាលៗ ជាកូនរបស់កៃណាន កៃណានជាកូនអេណុសៗជាកូនសេតៗ ជាកូនអ័ដាមៗ ជាកូនព្រះ។
អាន លូកា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 3:21-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ