លុះដល់ថ្ងៃទី១ក្នុងអាទិត្យ កាលភ្លឺស្រាងៗ នោះគេយកគ្រឿងក្រអូប ដែលរៀបចំនោះ នាំគ្នាទៅឯផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរហើយ តែកាលចូលទៅ នោះមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវទេ កំពុងដែលមានសេចក្ដីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងព្រាយ ឈរជិតគេ គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខនឹងដី រួចអ្នកនោះនិយាយមកគេថា ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលទ្រង់មានបន្ទូលនឹងអ្នករាល់គ្នា ក្នុងកាលដែលនៅស្រុកកាលីឡេនៅឡើយថា កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ឲ្យគេឆ្កាង ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ
អាន លូកា 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 24:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ