យ៉ូស្វេ 4:21-23

យ៉ូស្វេ 4:21-23 ពគប

រួច​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​ឯង​រាល់​គ្នា​សួរ​ឪពុក​ថា តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ប្រាប់​ឲ្យ​ដឹង​ថា គឺ​ពួក​អ៊ីស្រាអែល​យើង បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ នៅ​ដី​ស្ងួត ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម រីង​ទៅ នៅ​មុខ​យើង ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដែរ

អាន យ៉ូស្វេ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 4:21-23