យ៉ូស្វេ 14:6-12

យ៉ូស្វេ 14:6-12 ពគប

គ្រា​នោះ ពួក​កូន​ចៅ​យូដា​ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ នឹង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ កាល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ ប៉ុន្តែ​ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តាជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក​ម៉ូសេ​ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង នឹង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក ឥឡូវ​នេះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​មាន​៤៥​ឆ្នាំ​នេះ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​នោះ​នឹង​លោក​ម៉ូសេ ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញ​ទៅ​ហើយ​ចូល​មក​វិញ​ផង ដូច្នេះ​សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​វេលា​នោះ ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ហើយ​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​ផង ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​ខ្ញុំ​ទេ​ដឹង ឲ្យ​ខ្ញុំ​បាន​បណ្តេញ​គេ​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។

អាន យ៉ូស្វេ 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូស្វេ 14:6-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ