យ៉ូហាន 1:35-39

យ៉ូហាន 1:35-39 ពគប

លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់ គាត់​មើល​ទៅ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ សិស្ស​គាត់​ទាំង​២​នាក់​នោះ​ក៏​ឮ​ដែរ រួច​គេ​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា ទ្រង់​មាន​បន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ

អាន យ៉ូហាន 1