យេរេមា 47
47
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា 2ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក នឹងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង នឹងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ 3ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចំបាំងគេ នឹងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ 4ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ ចេញពីក្រុងទីរ៉ុស នឹងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ 5ក្រុងកាសាបានទៅជាទំពែកហើយ ក្រុងអាសកាឡូនបានត្រូវសាបសូន្យទៅ ព្រមទាំងសំណល់មនុស្សនៅវាលច្រកភ្នំនោះផង តើឯងនឹងអារសាច់ខ្លួន ដល់កាលណាទៀត 6ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានឯងឈប់ទ្រឹងវិញ ចូរស៊កខ្លួនទៅក្នុងស្រោមចុះ ចូរផ្អាក ហើយស្ងៀមនៅ 7ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់ដំរូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។
ទើបបានជ្រើសរើសហើយ៖
យេរេមា 47: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.