កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ ដ្បិតអញនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចសិង្ហស្ទាវដល់ពួកវង្សយូដា អញ គឺអញនេះហើយ នឹងហែកគេ រួចចេញទៅបាត់ អញនឹងពាំយកគេទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ កាលណាគេមានសេចក្ដីវេទនា នោះគេនឹងស្វែងរកអញយ៉ាងស្រវាស្រទេញ។
អាន ហូសេ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 5:13-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ