តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជា១រំពេច នឹងពួក១ភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ នោះឯងនឹងត្រូវជារបឹបដល់គេវិញ ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស នឹងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង នឹងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។ វេទនាដល់មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្ដីអាក្រក់ ឯងគិតគូរបង្កើតសេចក្ដីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ ដ្បិតថ្មជញ្ជាំងនឹងស្រែកចេញមក ហើយធ្នឹមនៅកណ្តាលអស់ទាំងគ្រឿងឈើនឹងឆ្លើយទទួល។ វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកំចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។ វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ ឯងឆ្អែតពេញដោយសេចក្ដីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្ដីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ ដ្បិតការច្រឡោតដែលបានធ្វើដល់ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យភ្ញាក់ផង ដោយព្រោះឈាមមនុស្ស នឹងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង នឹងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះផង។ ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា នឹងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាសនឹងប្រាក់ តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ ឯព្រះយេហូវ៉ាទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ។
អាន ហាបាគុក 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគុក 2:7-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ