លោកុ‌ប្បត្តិ 32:29-32

លោកុ‌ប្បត្តិ 32:29-32 ពគប

យ៉ាកុប​ក៏​សួរ​អ្នក​នោះ​ដែរ​ថា សូម​លោក​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ដឹង​ផង តែ​អ្នក​នោះ​តប​មក​វិញ​ថា ហេតុ​អ្វី​បាន​ជា​សួរ​រក​ឈ្មោះ​អញ រួច​ក៏​ឲ្យ​ពរ​ដល់​គាត់​នៅ​ទី​នោះ យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​មិន​ដែល​ស៊ី​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ទ្រង់​បាន​ពាល់​សាច់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប។