នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ នឹងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង រួចអ័ប៊ីម៉្មាឡិចមានបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ ហើយទ្រង់ក៏មានបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។
អាន លោកុប្បត្តិ 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 20:14-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ