លោកុ‌ប្បត្តិ 16:1-4

លោកុ‌ប្បត្តិ 16:1-4 ពគប

រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ ដូច្នេះ​សារ៉ាយ​ក៏​និយាយ​ទៅ​អាប់រ៉ាម​ថា មើល ព្រះ‌យេហូវ៉ា​ទ្រង់​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ហេតុ​នោះ សូម​អ្នក​អញ្ជើញ​ចូល​ទៅ​ឯ​បាវ​ស្រី​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា អាប់រ៉ាម​ក៏​ស្តាប់​តាម រួច​សារ៉ាយ​ប្រពន្ធ​អាប់រ៉ាម​ក៏​ឲ្យ​ហាការ​ជា​សាសន៍​អេស៊ីព្ទ បាវ​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ទៅ ក្នុង​ពេល​ក្រោយ​ដែល​អាប់រ៉ាម​បាន​នៅ​ស្រុក​កាណាន​១០​ឆ្នាំ​ហើយ គាត់​ក៏​ចូល​ទៅ​ឯ​ហាការ ហើយ​នាង​មាន​ទំងន់ លុះ​ដឹង​ខ្លួន​ថា​មាន​ទំងន់​ដូច្នោះ នោះ​ក៏​តាំង​មើល‌ងាយ​ដល់​ចៅហ្វាយ​ខ្លួន​វិញ