អែសរ៉ា 2

2
1រីឯ​ពួក​អ្នក​របស់​ខេត្ត​នោះ ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ឡើង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​គ្រប់​គ្នា ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ក្នុង​ពួក​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន 2គឺ​ជា​ពួក​អ្នក​ដែល​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេ‌ឡាយ៉ា ម៉ាដេ‌កាយ ប៊ីល‌សាន មីសផា ប៊ីកវ៉ាយ រេហ៊ូម នឹង​ប្អាណា នោះ​មាន​ចំនួន​សាសន៍​អ៊ីស្រាអែល​ដូច្នេះ 3គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់ 4ពួក​សេផាធា មាន​៣៧២​នាក់ 5ពួក​អើរ៉ាស មាន​៧៧៥​នាក់ 6ពួក​ផាហាត-ម៉ូអាប់​ខាង​កូន​ចៅ​យេសួរ នឹង​យ៉ូអាប់ មាន​២៨១២​នាក់ 7ពួក​អេឡាំ មាន​១២៥៤​នាក់ 8ពួក​សាធូរ មាន​៩៤៥​នាក់ 9ពួក​សាកាយ មាន​៧៦០​នាក់ 10ពួក​បានី មាន​៦៤២​នាក់ 11ពួក​បេបាយ មាន​៦២៣​នាក់ 12ពួក​អាស‌កាឌ មាន​១២២២​នាក់ 13ពួក​អ័ដូ‌នី‌កាម មាន​៦៦៦​នាក់ 14ពួក​ប៊ីកវ៉ាយមាន​២០៥៦​នាក់ 15ពួក​អេឌីន មាន​៤៥៤​នាក់ 16ពួក​អេធើ ខាង​ហេសេគា មាន​៩៨​នាក់ 17ពួក​បេសាយ មាន​៣២៣​នាក់ 18ពួក​យ៉ូរ៉ា មាន​១១២​នាក់ 19ពួក​ហាស៊ូម មាន​២២៣​នាក់ 20ពួក​គីបារ មាន​៩៥​នាក់ 21ពួក​បេថ្លេ‌ហិម មាន​១២៣​នាក់ 22ពួក​នថូផា មាន​៥៦​នាក់ 23ពួក​អាន៉ា‌ថោត មាន​១២៨​នាក់ 24ពួក​អាស‌ម៉ាវែត មាន​៤២​នាក់ 25ពួក​គារ‌យ៉ាត់-អើរីម កេភីរ៉ា នឹង​ប្អៀរ៉ុត មាន​៧៤៣​នាក់ 26ពួក​រ៉ាម៉ា នឹង​កេបា មាន​៦២១​នាក់ 27ពួក​មីក‌ម៉ាស មាន​១២២​នាក់ 28ពួក​បេត-អែល នឹង​អៃយ មាន​២២៣​នាក់ 29ពួក​នេបូរ មាន​៥២​នាក់ 30ពួក​ម៉ាក‌ប៊ីស មាន​១៥៦​នាក់ 31ពួក​នៅ​ក្រុង​អេឡាំ​១​ទៀត មាន​១២៥៤​នាក់ 32ពួក​ហារីម មាន​៣២០​នាក់ 33ពួក​ឡូឌ ហាឌីឌ នឹង​អូណូរ មាន​៧២៥​នាក់ 34ពួក​យេរីខូរ មាន​៣៤៥​នាក់ 35ពួក​សេណាអា មាន​៣៦៣០​នាក់។
36ឯ​ពួក​សង្ឃ នោះ​ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា​ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់ 37ពួក​កូន​ចៅ​អ៊ីមមើរ មាន​១០៥២​នាក់ 38ពួក​កូន​ចៅ​ផាស‌ហ៊ើរ មាន​១២៤៧​នាក់ 39ពួក​កូន​ចៅ​ហារីម មាន​១០១៧​នាក់។
40ចំណែក​ពួក​លេវី នោះ​ក្នុង​ពួក​កូន​ចៅ​យេសួរ នឹង​កាឌមាល ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់ 41ឯ​ពួក​ចំរៀង ជា​ពួក​កូន​ចៅ​អេសាភ នោះ​មាន​១២៨​នាក់ 42ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​ឆ្មាំ​ទ្វារ ខាង​វង្ស​របស់​សាលូម អេធើ ថាលម៉ូន អ័កគូប ហាធីថា នឹង​សូបាយ រួម​ទាំង​អស់​មាន​១៣៩​នាក់។
43ឯ​ពួក​នេធីនិម គឺ​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថាបាអូត 44កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន 45កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​អ័កគូប 46កូន​ចៅ​ហាកាប កូន​ចៅ​សាល‌ម៉ាយ កូន​ចៅ​ហាណាន 47កូន​ចៅ​គីដេល កូន​ចៅ​កាហារ កូន​ចៅ​រីអាយ៉ា 48កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា កូន​ចៅ​កាសាម 49កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា កូន​ចៅ​បេសាយ 50កូន​ចៅ​អាសណា កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម 51កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ 52កូន​ចៅ​បាស‌លូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា 53កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា 54កូន​ចៅ​នេស៊ីយ៉ា នឹង​កូន​ចៅ​ហាធីផា។
55រីឯ​ពួក​កូន​ចៅ របស់​ពួក​មហា‌តលិក​នៃ​សាឡូម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា 56កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល 57កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូកេ‌រេត ពីសេ‌បែម នឹង​កូន​ចៅ​អាំម៉ូន 58ឯ​ពួក​នេធីនិម នឹង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។
59ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​បាន​ចេញ​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន នឹង​ក្រុង​អ៊ីមមើរ​ឡើង​ទៅ តែ​ពុំ​អាច​នឹង​ប្រាប់​ពី​ជំនួរ​វង្ស ឬ​ពី​ពូជ‌ពង្ស​របស់​ខ្លួន ឲ្យ​ដឹង​ជា​ពូជ​អ៊ីស្រាអែល​ឬ​មិន​មែន​បាន​ទេ 60នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា នឹង​កូន​ចៅ​នេកូដា រួម​ទាំង​អស់ មាន​៦៥២​នាក់ 61ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ 62ពួក​អ្នក​ទាំង​នោះ​បាន​រក​បញ្ជី‌ជាតិ​របស់​ខ្លួន ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ពង្សាវតារ តែ​រក​មិន​ឃើញ​សោះ​ឡើយ ដូច្នេះ គេ​ត្រូវ​រាប់​ទុក​ដូច​ជា​មាន​សៅ‌ហ្មង​ហើយ ក៏​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ​ទៅ 63ហើយ​លោក​ចៅហ្វាយ​បាន​ហាម​គេ​ថា មិន​ត្រូវ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ដរាប​ដល់​គ្រា​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម នឹង​ធូមីម។
64រីឯ​ពួក​ជំនុំ​ទាំង​អស់ រួម​គ្នាមាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់ 65ឥត​រាប់​ពួក​បាវ​ប្រុស​ស្រី​របស់​គេ ដែល​មាន​៧៣៣៧​នាក់​ទៀត​ឡើង ហើយ​ក្នុង​ពួក​គេ​ក៏​មាន​ពួក​ចំរៀង​ប្រុស​ស្រី​២០០​នាក់​ដែរ 66ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់ មាន​២៤៥ 67សត្វ​អូដ្ឋ មាន​៤៣៥ នឹង​លា មាន​៦៧២០។
68ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ 69គឺ​គេ​ថ្វាយ​មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ នឹង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន 70ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ជន​ខ្លះ ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ នឹង​ពួក​នេធីនិម ក៏​បាន​នៅ​ក្នុង​ទី​ក្រុង​ខ្លួន ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ដែរ។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 2: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល