និក្ខមនំ 33:7-11

និក្ខមនំ 33:7-11 ពគប

ម៉ូសេ​លោក​ក៏​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា «ត្រសាល​ជំនុំ» ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ កាល​ណា​ម៉ូសេ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ បណ្តាជន​ទាំង​អស់​ក៏​ក្រោក​ឡើង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន ទាំង​មើល​តាម​លោក​ទាល់​តែ​បាន​ចូល​ផុត​ក្នុង​ត្រសាល​ជំនុំ គ្រា​ដែល​ម៉ូសេ​ចូល​ផុត​ទៅ​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សន្ទនា​នឹង​ម៉ូសេ ឯ​បណ្តាជន​គេ​ឃើញ​បង្គោល​ពពក​សណ្ឋិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ក៏​ក្រោក​ឡើង​ថ្វាយ‌បង្គំ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន រួច​លោក​ត្រឡប់​មក​ដល់​ទី​ដំឡើង​ត្រសាល​គេ​វិញ តែ​យ៉ូស្វេ​កូន​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំឡោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​មក​ទេ។

អាន និក្ខមនំ 33