នាង​អេស‌ធើរ 2:7-11

នាង​អេស‌ធើរ 2:7-11 ពគប

គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សំរាប់​ឲ្យ​នាង​ជំរះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បំរើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង នឹង​ស្រី​បំរើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ នឹង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​នឹង​បាន​ទៅ​ជា​អ្វី។