រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ
អាន សាស្តា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 2:12-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ