ចោទិយ‌កថា 25:17-19

ចោទិយ‌កថា 25:17-19 ពគប

ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ា‌លេក​បាន​ធ្វើ​ដល់​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ គឺ​គេ​បាន​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ ក្នុង​កាល​ដែល​ឯង​អស់​កំឡាំង ហើយ​ល្វើយ គេ​បាន​វាយ​ពួក​អ្នក​ខ្សោយ​ដែល​ដើរ​ខាង​ក្រោយ ឥត​មាន​កោត‌ខ្លាច​ដល់​ព្រះ​សោះ ដូច្នេះ​កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ឲ្យ​ឈប់​សំរាក​ខាង​ឯ​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​ចាប់​យក​ជា​មរដក​ហើយ នោះ​ត្រូវ​ឲ្យ​លុប​សេចក្ដី​នឹក​ចាំ​ចំពោះ​សាសន៍​អាម៉ា‌លេក​ពី​ក្រោម​មេឃ​ចេញ កុំ​ឲ្យ​ឯង​ភ្លេច​នឹង​ធ្វើ​ការ​នេះ​ឡើយ។

អាន ចោទិយ‌កថា 25