ស្តេចនេប៊ូក្នេសា ទ្រង់ប្រកាសដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ កាន់តែច្រើនឡើងចុះ យើងបានឃើញថាគួរនឹងបង្ហាញអស់ទាំងទីសំគាល់ នឹងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើង ទីសំគាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។ យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចំរើននៅក្នុងព្រះរាជវាំង នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក នឹងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ ដូច្នេះ យើងបានចេញបង្គាប់ឲ្យនាំអស់ទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយន័យសុបិននិមិត្តនោះ ឲ្យយើងដឹង នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ នឹងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ លុះក្រោយមក ដានីយ៉ែល ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា ឱបេលថិស្សាសារជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា មានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក ហើយថាគ្មានការអាថ៌កំបាំងណា ដែលធ្វើឲ្យអ្នកពិបាកចិត្តឡើយ បានជាយើងសូមឲ្យអ្នកប្រាប់ពីការជាក់ស្តែង ដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយឲ្យយើងផង
អាន ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ