នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន ស្តេចទ្រង់មានបន្ទូលបង្គាប់ដល់អាសផ្នាស ជានាយលើពួកកំរៀវរបស់ទ្រង់ ឲ្យនាំពូជស្តេច នឹងពួកមានត្រកូលខ្ពស់ ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមក គឺជាមនុស្សកំឡោះៗដែលឥតមានខ្ចោះអ្វីសោះ ជាអ្នកដែលមានរូបរាងល្អ ហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្ដីជ្រៅជ្រះ មានគំនិតវាងវៃ នឹងអស់ទាំងអ្នកដែលមានដំរិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន ក៏ប្រាប់ឲ្យលោកបង្រៀនគេតាមវិជ្ជានឹងភាសារបស់សាសន៍ខាល់ដេ ស្តេចទ្រង់ក៏ដំរូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ នឹងអ័សារា១ ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។ ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានដំរូវអាហារ នឹងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាថា សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។ ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
អាន ដានីយ៉ែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 1:2-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ