កូល៉ុស 4:12-15

កូល៉ុស 4:12-15 ពគប

អ្នក​អេប៉ា‌ប្រាស ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់ លោក​លូកា ជា​គ្រូ‌ពេទ្យ​ស្ងួន‌ភ្ងា នឹង​អ្នក​ដេម៉ាស ក៏​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ នឹង​អ្នក​នីម‌ផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់

អាន កូល៉ុស 4