កូល៉ុស 2:1-5

កូល៉ុស 2:1-5 ពគប

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខំ​ត‌យុទ្ធ​ជា​ខ្លាំង​ទាំង​ម៉្លេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ព្រម​ទាំង​អស់​អ្នក​ណា ដែល​មិន​បាន​ឃើញ​មុខ​ខ្ញុំ​ខាង​សាច់​ឈាម​ផង ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្សាន្ត ដោយ​បាន​រួប‌រួម​គ្នា​មក​ក្នុង​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​បាន​អស់​ទាំង​ផល​ប្រយោជន៍​នៃ​ប្រាជ្ញា ដែល​ជឿ‌ជាក់​ផ្តាច់ ដើម្បី​ឲ្យ​បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ គឺ​ជា​ព្រះ‌គ្រីស្ទ ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់ ហើយ​ដែល​ខ្ញុំ​ថា​ដូច្នេះ នោះ​គឺ​ក្រែង​លោ​មាន​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​លលួង ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់​ក៏​ដោយ គង់​តែ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ទាំង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សណ្តាប់‌ធ្នាប់​របស់​អ្នក​រាល់​គ្នា នឹង​សេចក្ដី​ខ្ជាប់‌ខ្ជួន​នៃ​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ

អាន កូល៉ុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូល៉ុស 2:1-5