តែខ្ញុំបានគិតសំរេចសេចក្ដីនេះក្នុងខ្លួនខ្ញុំ គឺថា ខ្ញុំមិនមកឯអ្នករាល់គ្នា ដោយចិត្តព្រួយទៀតទេ ដ្បិតបើសិនជាខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយទៅហើយ នោះតើមានអ្នកណានឹងធ្វើឲ្យខ្ញុំសប្បាយបាន លើកតែអ្នកនោះឯងដែលព្រួយដោយសារខ្ញុំប៉ុណ្ណោះ ហើយខ្ញុំបានសរសេរសេចក្ដីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំបានអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ដោយខ្ញុំមានចិត្តលំបាក ហើយថប់ព្រួយ ព្រមទាំងស្រក់ទឹកភ្នែកជាច្រើន មិនមែនចង់ឲ្យអ្នករាល់គ្នាព្រួយដែរនោះទេ គឺចង់ឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់ ដែលខ្ញុំមានជាបរិបូរដល់អ្នករាល់គ្នាប៉ុណ្ណោះឯង ប៉ុន្តែ បើមានអ្នកណាបានបណ្តាលឲ្យកើតមានសេចក្ដីព្រួយ នោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ គឺឲ្យអ្នករាល់គ្នាទាំងអស់មានទុក្ខខ្លះវិញ ដ្បិតខ្ញុំមិនចង់និយាយពន្លើសឡើយ ឯទោសដែលច្រើនគ្នាបានធ្វើដល់មនុស្សយ៉ាងនោះ នោះល្មមប៉ុណ្ណឹងហើយ បានជាស៊ូឲ្យអត់ទោស ហើយកំសាន្តចិត្តមនុស្សនោះវិញ ក្រែងមនុស្សនោះត្រូវស្រូបបាត់ ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង ហេតុនោះបានជាខ្ញុំទូន្មាន ឲ្យអ្នករាល់គ្នាសំដែងសេចក្ដីស្រឡាញ់ ដល់អ្នកនោះឲ្យជាក់លាក់ ដ្បិតដោយហេតុនោះបានជាខ្ញុំធ្វើសំបុត្រនេះដែរ គឺដើម្បីនឹងលមើលអ្នករាល់គ្នាឲ្យដឹង តើនឹងស្តាប់បង្គាប់ក្នុងគ្រប់ការទាំងអស់ឬទេ បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះព្រះគ្រីស្ទហើយ ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ។ កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ហើយមានទ្វារបើកឲ្យខ្ញុំ ដោយនូវព្រះអម្ចាស់ នោះខ្ញុំឥតមានធូរក្នុងចិត្តសោះ ដោយហេតុរកទីតុស ជាបងប្អូនខ្ញុំ មិនឃើញ បានជាខ្ញុំលាគេទៅឯស្រុកម៉ាសេដូនវិញ
អាន ២ កូរិនថូស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 2:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ