២ របាក្សត្រ 27
27
1កាលយ៉ូថាមចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យេរូសា ជាបុត្រីសាដុក 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលអូសៀសជាព្រះបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ាទេ ឯបណ្តាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។
3ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហារនៃព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន 4១ទៀតទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ នឹងប៉មផង 5ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយឆ្នាំនោះឯងពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់១០០ហាប ស្រូវភោជ្ជសាលី១ម៉ឺនរង្វាល់ នឹងស្រូវឱក១ម៉ឺនរង្វាល់ដល់ទ្រង់ ដល់ឆ្នាំទី២ ហើយទី៣ គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត 6ដូច្នេះ យ៉ូថាមមានកំឡាំងកាន់តែខ្លាំងឡើង ពីព្រោះទ្រង់បានរៀបផ្លូវទ្រង់ឲ្យត្រឹមត្រូវនៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់ 7រីឯដំណើរឯទៀតពីយ៉ូថាម នឹងអស់ទាំងការចំបាំងរបស់ទ្រង់ ហើយអំពើប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជារឿងពីពួកស្តេចអ៊ីស្រាអែល នឹងយូដាហើយ 8កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ 9យ៉ូថាមទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងក្រុងដាវីឌ រួចអ័ហាស ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 27: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.