ត្រូវឲ្យអ្នករាល់គ្នានិមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រសើរ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។ រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំសូមទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ ហើយខំប្រឹងឲ្យអស់ពីចិត្ត នឹងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ឥតត្រូវការអ្វីឡើយ។
អាន ១ ថែស្សាឡូនីច 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 4:4-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ