១ ពេត្រុស 2:18-25

១ ពេត្រុស 2:18-25 ពគប

ឱ​ពួក​អ្នក​បំរើ​អើយ ចូរ​ចុះ​ចូល​ចំពោះ​ចៅហ្វាយ ដោយ​កោត‌ខ្លាច​គ្រប់​យ៉ាង មិន​មែន​ត្រឹម​តែ​ចៅហ្វាយ​ណា​ដែល​ស្លូត‌បូត​ល្អ​ប៉ុណ្ណោះ ទោះ​ទាំង​ចៅហ្វាយ​ដែល​កាច​ក៏​ដែរ ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់ ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​អ្វី​នៅ​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ កាល​គេ​បាន​ជេរ‌ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក‌កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត​វិញ ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ គឺ​ដោយ​ស្នាម​ជាំ​របស់​ទ្រង់ ដែល​អ្នក​រាល់​គ្នា​បាន​ជា ដ្បិត​ពី​ដើម​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ​បាន​ត្រឡប់​មក​ឯ​អ្នក​គង្វាល ជា​អ្នក​ថែ‌ទាំ​ព្រលឹង​អ្នក​រាល់​គ្នា​វិញ​ហើយ។

អាន ១ ពេត្រុស 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ពេត្រុស 2:18-25