១ ពង្សាវតារក្សត្រ 19:1-8

១ ពង្សាវតារក្សត្រ 19:1-8 ពគប

អ័ហាប់​ទ្រង់​ប្រាប់​ដល់​យេសិ‌បិល ពី​គ្រប់​ទាំង​ការ ដែល​អេលីយ៉ា​បាន​ធ្វើ ហើយ​ពី​ការ​ដែល​លោក​បាន​សំឡាប់​ហោរា​ទាំង​ប៉ុន្មាន​ដោយ​ដាវ ដូច្នេះ យេសិ‌បិល ព្រះ‌នាង​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា ដល់​ស្អែក​នេះ ពេល​ថ្មើរ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ នោះ​ក៏​ក្រោក​ឡើង​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ដល់​ទៅ​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បំរើ​នៅ​ទី​នោះ តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូលបង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូលបង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូលបង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​នៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ នឹង​ទឹក​នោះ រួច​ដេក​ទៅ​វិញ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កំឡាំង​ឯង​ណាស់ លោក​ក៏​ក្រោក​ឡើង​បរិភោគ​ទៅ ហើយ​ដោយ‌សារ​កំឡាំង ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​៤០​ថ្ងៃ​៤០​យប់ បាន​ដល់​ទៅ​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។